សុន្ទរកថា ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

សូមថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ សាស្ត្រាចារ្យ ក្មួយៗនិស្សិត សិស្សានុសិស្ស និងបងប្អូនជនរួមជាតិជាទីស្នេហា ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយាមានកិត្តិយស និងសេចក្តីរីករាយជាអនេកដោយបានមកចូលរួមក្នុងពិធី​ប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០១៥ ដែលកំពុងតែប្រព្រឹត្តទៅនាពេល​នេះ។ ជាបឋម ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ​ឤជ្ញា​ធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន ព្រមទាំងប្រទេសនានាក្នុងតំបន់ និងសកលលោក ដែលបាន និងកំពុងចាត់​វិធានការយ៉ាងសស្រាក់សស្រាំ ខិតខំប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលកំពុងតែកើតមានឡើង​ក្នុងពេលបច្ចុប្បន្ននេះ។ ជាការពិត ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ នេះ មិនត្រឹមតែជាឱកាសក្រើនរំលឹក​ដល់បង​ប្អូនជនរួមជាតិ ជាពិសេសយុវជនឱ្យយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយ​អំពើជួញដូរមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្តែងនូវឆន្ទៈ … Continue reading សុន្ទរកថា ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស